Mr. Takeharu Mizukoshi ដែលជា CEO នៃក្រុមហ៊ុន E Security Services បានចុះសួរសុខទុក្ខនិងនាំយកលិខិតថ្លែងអំណរគុណជូនចំពោះ អាជ្ញាធរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ផ្សារថ្មី៣, វាលវង់ ,ប៉ុស្តិ៍ជ័យជំនះ ,ស្ទឹងមានជ័យ២, បឹងទំពុន១ និង ប៉ុស្តិ៍រដ្ឋបាលដង្កោ ដែលបានសហការណ៍និងអន្តរាគមន៍យ៉ាងឆាប់រហ័សលើករណី ចោរកម្ម/អគ្គីភ័យ នៅពេលដែលមានបញ្ហាកើតឡើងលើអតិថិជនESS ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក។

E Security Service គឺជាក្រុមហ៊ុនសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលផ្តល់នូវសេវាកម្មប្រពន្ធ័ការពារ​សុវត្ថិភាពដំបូងបំផុតនៅកម្ពុជាជាមួយបច្ចេកវិទ្យាដ៏ទំនើបមកពីប្រទេសជប៉ុន ដោយរួមជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីចំណាយពេលជិត ២ឆ្នាំដើម្បីធ្វើការស្រាវជ្រាវអំពីឧបករណ៍ និងសេវាកម្មរបស់ ESS ក្រសួងមហាផ្ទៃបាន​សំរេច​ចិត្ត​ចុះអនុសារណៈយោគយល់គ្នារយៈពេល ១០ឆ្នាំ ។​

បន្ថែម

Social media & sharing icons powered by UltimatelySocial
kmKH