យើងខ្ញុំជាក្រុមហ៊ុន ESS បាននាំយក នូវសុវត្ថិភាព និង ការ ការពារ សន្តិភាព ជាមួយ បច្ចេកវិទ្យា ទំនើប និង ការ សហប្រតិបត្តិ ការ ដំបូង បង្អស់ មក ដល់ ព្រះរាជាណាចក្រ កម្ពុជា។
ក្នុងនាមខ្ញុំជាប្រធានក្រុមហ៊ុនរបស់ ESS ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានធើ្វការបង្ហាញពី សហប្រតិបត្តិការក្នុងការធ្វើវិមជ្ឍការ នៃពត៌មានសេវាកម្មសុវត្តិភាពនៅក្នុងប្រទេសកម្ពុជា។
សកលភាវូបនីយកម្មនៅក្នុងភាគអាស៊ីខាងកើត បានធ្វើការបង្កើនល្បឿនយ៉ាងលឿនក្នុងពេលថ្មីៗនេះដោយ មានអ្នកវិនិយោគជាច្រើនដែលមកពីជុំវិញពិភពលោកបានចុះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីប្រទេសកម្ពុជាបានចុះជាប្រទេសដែលនៅក្នុងចំនុចកណ្តាលនៃផែនទី ស្ថិតតាមបណ្តោយដងទន្លេមេគង្គដ៏អសា្ចរ្យ។ ដូចនេះហើយការបងើ្កតនូវលំដាប់ជាន់ថ្នាក់នៅក្នុងពិភពលោក នូវការការពារភាពគ្រោះថ្នាក់ និង ការការពារសុវត្ថិភាព គ្រប់កាលៈទេសៈ គឺមានសារៈសំខាន់ក្នុងការបង្កើន និង អូសទាញបាននូវការវិនិយោគ និងកាន់តែរីកចំរើនខ្លាំងឡើង។
ដើម្បីឲ្យបេសកម្មនេះដំនើរការទៅបានដោយរលូន ក្រុមហ៊ុនធំៗចំនួនបីដូចជា ក្រុមហ៊ុន SCI Co., Ltd ក្រុមហ៊ុន SAXA Inc និង ក្រុមហ៊ុន FORVAL Corporation ដែលជាក្រុមហ៊ុនធំនៅក្នុងប្រទេសជប៉ុនបានបងើ្កតជាក្រុមហ៊ុន ESS (E Security Services Co., Ltd.) នៅក្នុងប្រទេសកម្ពុជា ហើយបានចាប់ផ្តើមធ្វើការសហការគា្ន។
អាស្រ័យដោយមានការជំនាញក្នុងការរួមបញ្ចូលគា្នជាមួយនឹងយុត្តិសាស្រ្តធើ្វការជាមួយគា្នរវាងក្រុមហ៊ុន ៣ ក្រុមហ៊ុនយើងបានផ្តល់នូវបចេ្ចកវិទ្យាចំបង និង សហប្រតិបតិ្តការនៃសេវាកម្មសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន ESS បានធ្វើការផ្តល់នូវសេវាកម្មការពារសុវត្ថិភាពដោយប្រព័ន្ឋវិមជ្ឈិការជាមួយនឹង ឧបករណ៏ចាប់យកនូវផែ្សងនិងកំដៅ ឧបករណ៏ការពារអគី្គភ័យ និង កាមេរ៉ាសុវត្ថិភាពដែលមានគុណភាពខ្ពស់ក្នុងការធើ្វសហប្រតិ្តការនៃសេវាកម្មសុវត្ថិភាពនេះ។
យើងខ្ញុំមានភាពប្រាកដក្នុងផ្តល់នូវសេវាកម្មការការពារសុវត្ថិភាព និង ពិភពសន្តិសុខនៅក្រោមការសហការជាមួយ និង អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា។
លោកអ្នកទាំងអស់គ្នាគឺត្រូវបានជំរុញក្នុងការប្រើប្រាស់សេវាកម្ម ESS របស់យើងខ្ញុំ និងចូលរួមនៅក្នុងលំដាប់ថ្នាក់ពិភពលោកនៃការការពារសុវត្ថិភាពរបស់លោកអ្នកក្នុងមុខជំនួញក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។យើងខ្ញុំមានភាពសប្បាយរីករាយនឹងការអភិវឌ្ឍន៍ ក៏ដូចជាភាពរីកចំរើនរបស់លោកអ្នកជាមួយនឹងទំនួលខុសត្រូវដ៏ស្មោះត្រង់របស់យើងខ្ញុំ ជូនទៅលោកអ្នកនៅក្នុងប្រទេសកម្ពុជានេះ។
Koji Terada
នាយកក្រុមហ៊ុន
E Security Services Co., Ltd.